សូមអរគុណ!សម្រប់​ការទស្សនា Blog របស់ខ្ញុំ​ សូមទស្សនាដោយរីករាយ....

សម្រស់​ ​និង សុខភាព


សុខភាពនិងសម្រស់

សុខភាពនិងសម្រស់


ស្បែកមុខ​ស្អាត​ដោយ​សារ​ទឹក​អំពិល​ទុំ



រូបមន្ត​ទឹក​អំ​ពិល​ទុំ​នេះ យើង​ជឿថា​ អ្នក​ខ្លះ​ប្រាកដ​បាន​ឮ បាន​ដឹងតាំង​ពី​បុរាណ​មក​ហើយ​ ប៉ុន្តែ​ពេល​នេះ​គុណ​ប្រ​យោជន៌​របស់​ទឹក​អំពិល​ទុំ នៅ​តែ​មាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ ទាំង​យក​មក​បរិភោគធ្វើ​ទឹក​ជ្រ​លក់​ម្ហូប​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ពិសារ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អំពិល​ទុំ​ យើង​អាចយក​មក​កែ​សម្រស់​ផ្ទៃ​មុខ​ឲ្យ​ស្រស់​ថ្លា​ស្អាត​បែប​ធម្ម​ជាតិ​បាន​ យ៉ាង​ល្អ ហើយ​អាច​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម៖
-មុន​នឹងយក​ទឹក​​អំពិល​ទុំ​មក​លាប​លើ​ផ្ទៃ​មុខ​ ដំបូង​យើងត្រូវ​ដុស​លាង​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត ដោយ​​ទឹក​ស្អាត​នឹង​សាប៊ូ​ជា​មុខ​សិន រួ​ច​ពី​នោះ​យើង​យក​ទឹក​អំ​ពិល​ទុំ(លាយ​​ជាមួយ​ទឹក​ឲ្យ​រាងខាប់​បន្តិច) មក​លាប​ថ្នមៗ​ ​ឲ្យ​សព្វ​ពេញ​លើ​ផ្ទៃ​មុខ រួច​ទុក​ចោល​រយៈ​ពេល​ ៥​នាទី ទើប​ដុស​លាង​ទឹក​​ឲ្យ​ស្អាត​ ហើយ​​អ្នក​ត្រូវ​ធ្វើ​របៀប​នេះ​ជា​ញយ​ដង នោះ​នឹង​ធានា​ថា ស្បែក​មុខ​របស់​អ្នក នឹង​ឡើងស​ស្រស់​ថ្លា តឹងណែន រហូត​មិត្ត​ភក្ត័​ស្រីៗ​របស់​អ្នក​បែក​មុខ​មួយ​រយៈ ហើយ​ពេល​ជួប​អ្នក​វិញ​នឹង​ងឿង​ឆ្ងល់​ និង​ច្រណែន​ ដោយ​សារ​ផ្ទៃ​មុខ​ដ៏​ផូរ​ផង់​របស់​អ្នក​ថែម​ទៀត​ផង ៕

បំរុងស្បែក​ដោយ​ទឹក​ផ្លែ​ឈើ

ទឹក​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ​ មិនត្រឹម​តែ​ទទួល​ទាន​មាន​រស​ជាតិ​ឈ្ងុយ​ឆ្លាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹក​ផ្លែ​ឈើ​នៅ​មាន​ប្រយោជន៌​ជួយ​បំរុង​រាង​កាយ​​ ឲ្យ​មាន​សុខ​ភាព​ល្អហើយ វា​នឹង​ជួយ​ឲ្យពណ៌​សម្បុរ​ស្បែក​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​របស់​យើង​មាន​សម្រស់​ស្រស់​ថ្លា បែប​ធម្មជាតិ​ តែ​យើង​គួរ​ជ្រើសរើស​ផ្លែណា​ដែល​មាន​ជាតិ​វីតា​មីន​ដូច​ខាង​ក្រោម៖
១​​.ទឹកក្រូពោធិសាត់:មាន​ឧត្តមភាព​ទៅ​ដោយ​វីវតា​មីន C ខ្ពស់ និង​មាន​វីតាមីន A, B1, B2 គឺ​​អាច​ជួយ​កាត់​បន្ថយ​ជាតិ កូឡេ​ស​ស្តេរ៉ូល និង​ជួយ​ការពារ​ជំងឺ​ផ្តាសាយ​។
២- ទឹក​ក្រូចឆ្មាៈ សម្បូរ​ទៅ​ដោយ​វីតាមីន C និង​វីមីន B2 រួម​ទាំង​រ៉ែធាតុផ្សេងៗ ជួយ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្តាសាយ និង​ជួយ​រក្សា​ឲ្យ​ស្បែកមាន​ភាព​ភ្លឺ​ថ្លា​បាន។
៣- ទឹក​ល្ហុងៈ ទឹក​​ល្ហុង​ទុំ សប្បូរ​ទៅ​ដោយ​ វីតាមីន​A ខ្ពស់ មាន​គុណ​សម្បត្តិ​អាច​ជួយអ្នក​ដែល​មាន​បញ្ហា​ទល់​លាមក​, អាហារ​មិនរំលាយ ព្រោះ​ល្ហុង​ទុំ​មាន(Papain Enzyme) ដែល​ជួយ​រំលាយ​អាហរ​ប្រភេទ​ប្រូ​តេ​អ៊ីន និង​មាន​ប្រយោជន៌​ ជា​ថ្នាំ​សម្រួល​ប្រ​ព័ន្ធ​រំលាយ​អាហារ​បាន​ល្អជាទី​បំផុត ។
៤- ទឹកផ្លែ​ប៉ោមៈ ស័ក្ក​សម​សម្រាប់ផ្នែក​ខាងសុភាព​នារី​ដែល​ចូល​ចិត្ត​ស្រលាញ់​ក្រ​ចកវែង​ ព្រោះ​ទឹក​ផ្លែ​ប៉ោម អាចជួយ​ពង្រឹង​ក្រចក​ឲ្យ​រឹង​មាំ​ និង​សរសៃ​សក់​ដុះ​លូត​លាស់​បាន​ល្អ សម្បូរ​ទៅ​ដោយ​វីតាមីន A និងC ។
៥- ទឹក​ប៉េង​ប៉ោះ: សម្បូរ​ទៅ​ដោយ​សារធាតុ​ “ឡែកូពីន” ដែល​ជួយ​រឿង​បង្អង់​ល្បឿន​ភាព​ចាស់​ជរា​ជួយ​ការពារ​ភាព​បាត់​បង់​របស់​ កោសិកា ហើយ​ផល​ប្រយោជន៌​សំខាន់​មួយ​ផ្នែក​ទៀត សូម​ប្រាប់​ទៅ​ដល់​សុភាព​នារី​ថា ក្នុងទឹក​ប៉េង​ប៉ោះ នៅ​មាន​សារធាតុ​ជួយ​កាត់​បន្ថយ​អាត្រា​ការ​កើ​ត​ជំងឺ​មហា​រីក​មាត់​ស្បូន​ បាន​ល្អថែម​ទៀតផង។
៦- ទឹក​ផ្លែ​ឪឡឹកៈ ជួយ​លាង​សម្អាត​តំរង​នោម​ និង​ជួយ​បើក​ផ្លូវ​ទឹក​នោម​បាន​ល្អ មិន​ត្រឹម​ប៉ុណ្ណោះ ទឹក​ផ្លែ​ឪឡឹក​ជួយ​បំរុង​រក្សា​ស្បែក​ឲ្យ​​មាន​សម្រស់​ស្រស់​ថ្លា និង​មាន​ចំណែក​ផ្សំ​របស់​ “បេតា​តេរ៉ូទីន” ព្រម​ទាំង​សម្បូរ​​ទៅ​ដោយ​វីតាមីន A ។
៧- ទឹក​ផ្លែ​ត្របែកៈ សម្បូរ​ទៅ​ដោយវីតាមីន C​ ខ្ពស់​បំផុត និងអាច​ជួយ​ការពារ​ជំងឺ​ផ្តាសាយ​ សាង​សំណើម​នៅ​ក្នុង​រាង​កាយ​ជួយបំរុងស្បែក​ឲ្យ​ស្រស់​ថ្លា​ បែប​ធម្មជាតិ​។
៨- ទឹកចេក​អំបូង​(ចេក​ក្រអូប): ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពោះ​វៀន​ ធ្វើ​ការ​បាន​ល្អ និង​ជួយ​ព្យាបាល​ រលាក​ក្នុង​ក្រពះ​អាហារ និង​ពោះ​វៀន បាន​យ៉ាង​ប្រ​សើរ ក្រៅ​ពីនេះ ហូប​ផ្លែ​ចេក​អំបូង​ នៅ​​ជួយ​រឿង​ការ​គ្រប់គ្រង​អាហារ​បាន​ល្អទៀត​ផង ព្រោះ​ជាតិ​ចេក​អំបូង​ នឹង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់ឆ្អែត​នឹង​អាហារ។
សូម​សាកល្បង​ជ្រើស​រើស​ផ្លែ​ឈើ​ ដែល​បាន​រៀប​រាប់​ខាងលើ យក​មកទទួល​ទាន ​នឹង​ទទួលបាន​ផលដូច​ចិត្ត​ប្រាថ្នាពិតជាមិន​ខាន៕

ផ្លៃឪឡឹកជួយ​បំរុង​ស្បែក​មុខ​បាន​ស្រស់​ស្អាត!


វិធី​ព្យា​បាល​ត្រ​បក​ភ្នែក​ធ្លាក់​ស្រ​យ៉ាក!

មិន​ថា​ មនុស្ស​ដែល​មាន​អាយុត្រឹម​លេខ២ ឬ​លេខ៣ ក៏កើត​ធ្លាក់​ស្រយ៉ាក​ត្រ​បក​ភ្នែក​ខាង​ក្រោម​បាន​ដូចគ្នា ពេល​កើត​ហើយ​ នឹង​ពិ​បាក​បាត់​ទៅ​វិញ​ណាស់ មូល​ហេតុ​កើត​មក​ពី​តាម​ពូជ​វង្ស និង​របប​ក្រ​ពេញ​ ឬ​(កូន​កណ្តុរ) ក្នុង​រាង​កាយ​របស់​យើង​ធ្វើ​ការ​​ខុស​ធម្មតា ធ្វើ​ឲ្យ​ខ្លាញ់​ និង​សារជាតិ​អាក្រក់ ហូរ​ចូល​ទៅ​រុំ​ជុំវិញ​បរិវេណ​ប្រស្រី​ភ្នែក​ច្រើន​ពេក នៅ​ពេល​អ្នក​ដេក​ខុស​ឥរិយា​បថ ឬ​ដេក​មិន​គ្រប់​គ្រាន់…
*វិធី​ដោះ​ស្រាយ​ ឬ​ព្យាបាលៈ – ជៀស​វាង​ទទួល​ទាន​អាហារ​ប្រៃ​ពេក – កុំ​ត្រ​ដុស ឬ​ចុច​ឈ្លី​ត្រ​បក​ភ្នែក ដែល​ជា​ធម្មតា​នឹង​ធ្វើ​ឲ្យ​ត្របក​ភ្នែក​កាន់​តែ​រីក​ធំ​ឡើង – ក្បាល​ឲ្យ​ខ្ពស់​បន្តិច​ពេល​ដេក ហើយ​ត្រូវ​ដេក​ផ្ងារ ដើម្បី​អោយ​របស់​អាក្រក់​ដូច​ជា ញើស    និង​ខ្លាញ់​កក ក្នុង​ត្របក​ភ្នែក ហូរ​ចេញ​ទៅ​ខាងក្រៅ​បាន​ងាយ – យក​ផ្លែ​ត្រ​សក់​បន្ទះ​ស្តើង ត្រាំ​ទឹក​កក​ឲ្យ​ត្រជាក់​ បិទ​នៅ​ជុំ​វិញ​ប្របក​ភ្នែក នៅ​មុនពេល​គេង ឬ​ប្រើ​ឡេ​លាប​ ដើម្បី​បន្ថយ​អាការៈ​ត្របក​ភ្នែក​ធ្លាក់​ស្រយ៉ាកបាន ៕ ————————————————————


ផ្លែឪឡឹក​ក្រៅ​ពី​ទទួល​ទាន មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ហើយ​វា​ក៏​អាច​ជួយ​បំរុង​ស្បែក​មុខ​របស់​យើង​ បាន​​ត្រជាក់​ស្រស់​ថ្លា​ថែមទៀត​ផង… ពេលនេះ​យើង​នឹង​ប្រាប់​ពីវិធី​ថែ​បំរុងផ្ទៃមុខ​​​ ដោយ​ផ្លែឪឡឹក​ដូច​ខាង​ក្រោម៖ – ក្រណាត់​សស្តើង​ ទំហំ​ប្រមាណ​ប៉ុន​បាត​ដៃផ្លែឪឡឹក​ទុំ
*វិធីធ្វើៈ ចិត្រ ​សាច់ផ្លែឪឡឹក​ ជា​បន្ទះ​ស្តើងៗ​ ល្មម​យក​មក​ដាក់​នៅ​លើ​ក្រណាត់​ពណ៌​ស ដែល​ត្រៀម​ទុក បន្ទាប់មក​លើក​យក​មក​បិទ​លើ​ផ្ទៃ​មុខ​ឲ្យ​បាន​សព្វ​(យក​ខាង​ចំណិត​ឪឡឹក​ដាក់ ​ ផ្អិប​ជាប់​ស្បែកមុខ) ទុក​ចោល​ប្រមាណពី​១០ ទៅ​១៥នាទី ទើប​​លាងចេញ​ដោយ​ទឹក​ស្អាត នោះ​ផ្ទៃ​មុខ​របស់​អ្នក​នឹង​ឡើង​ស្រស់​ថ្លា ហើយ​ត្រជាក់​ថែមទៀត​ផង

Baby

Baby

love

love

In love

In love

My Home